តើក្នុងលោកនេះពិតជាមានខ្មោចមែនឬ?
ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជាមនុស្សយើង ជឿទៅលើអភូតហេតុមិនមែនធម្មជាតិ ដូចជា ព្រលឹង ព្រាយ បិសាច ខ្មោច -ល- ? ខ្ញុំយល់ថា វាងាយស្រួលណាស់ ក្នុងការនិយាយថា រឿងរ៉ាវអាថ៌កំបាំងមួយ កើតឡើងដោយថាកំលាំងអរូបី ជាជាង ធ្វើការពិនិត្យអង្កេត ស្រាវជ្រាវ និង ស្វែងយល់ឱ្យបានស៊ីជំរៅ រឺក៍ រៀបចំជាការពិសោធតាមបទដ្ឋានវិទ្យាសាស្រ្តនោះ រួចធ្វើការសន្និដ្ឋានប្រកបដោយវិចារណញ្ញាណនូវ បុព្វហេតុដែលបង្កឱ្យមានរឿងរ៉ាវអាថ៌កំបាំងនោះ ។
មកដល់ពេលនេះ ខ្ញុំពិតជាមិនដែលបានជួបខ្មោចម្តងទាល់តែសោះ ។ ខ្ញុំឆ្ងល់ណាស់ថាតើមនុស្សយើង ចាត់ទុកខ្មោចជាអ្វីទៅ ? ជាមូលដ្ឋានគឺថា វាជាអ្នកទ្រទ្រង់នូវព្រលឹង និង វិញ្ញាណរបស់មនុស្សយើងបន្ទាប់ពីយើងស្លាប់ទៅ (អ្នកចង់ហៅថាម៉េចក៍បានដែរ) ។ ឥឡូវនេះ យើងមកពិនិត្យទៅលើសម្មតិកម្មខាងក្រោមនេះទៅមើល ៖
ជាគោលការណ៍បស្យានុម៍ត ដើម្បីឱ្យវត្ដុមូយក៏កើតឡើងបាន លុះត្រាតែ វាបង្កឡើងដោយរូបធាតុតូចល្អិតដូចជាអាតូម ឬ ម៉ូលេគុល ។ ដោយដឹងថាអ្វីៗទាំងអស់សុទ្ឋតែបង្កឡើងពីអាតូម ហើយអាតូមទាំងអស់សុទ្ឋតែបញ្ចេញថាមពល(តាមច្បាប់របស់ Einsten ថាមពលនេះជាថាមពលកំរិតដែលផ្ទុកក្នុងអាតូម ឬ រូបធាតុ សំដែងដោយ E=mc2 ដែល m ជាម៉ាស់ របស់អាតូមឬ រូបធាតុនោះ ហើយ c ជាល្បឿនពន្លឺក្នុងសុញ្ញកាស ) ។ ដូច្នេះវិបាកមួយដែលយើងដឹងជាប្រាកដនោះគឺថា វត្តុមួយមិនអាច ធ្វើដំនើរឆ្លងកាត់វត្តុមួយផ្សេងទៀតដោយរក្សាបាននូវលក្ខណះដើមនោះទេ នេះបើយោងតាមច្បាប់ quantum tunneling ក្នុងមេកានិចកង់ទិច ។ គោលការណ៏ក្នុង quantum tunneling បានចែងថា មានតែថាមពលក្រោមកំរិតអាតូមិចប៉ុណ្ណោះ មិនមែនក្នុងទំរង់រចនាសម្ព័ន្ធរូបធាតុស៊ាំញ៉ាំ ដូចជា យានយន្ត ឬ មនុស្សទេ ទើបអាចធ្វើដំនើរឆ្លងកាត់ រូបធាតុមួយផ្សេងទៀតបាន ។ ដូច្នេះមានន៍យថា បើសិនជាខ្មោចពិតជាមានមែននោះ វាពិតជាបង្កឡើងដោយរូបធាតុអ្វីម្យ៉ាង ហើយពួកវាប្រាកដណាស់ពិតជាមិនអាចធ្វើដំនើរឆ្លងកាត់ វត្តុមួយផ្សេងទៀតបានទេ ។
មានការលើកឡើងរបស់មនុស្សមួយចំនូនដែលថា ខ្មោចអាចចោលវត្តុ រំកិលកៅអី បិទ ឬក៏បើកទ្វារបាន ។ល។ ការលើកឡើងទាំងនេះនិងធ្វើឱ្យអ្នកស្តាប់ឆ្ងល់ថាតើខ្មោចជាសភាវ រូបី ឬ អរូបី មានធាតុបង្កជាអាតូមរូបធាតុ ឬក៏ ទេ? យើងដឹងថាដើម្បីឱ្យខ្មោចអាចរំកិល គប់ គ្រវែង ចោល វត្តុណាមួយបាន លុះត្រាតែមានកំលាំងកកិត ដែលកំលាំងកកិតនេះកើតចេញពី អំពើរវាងគ្នាទៅវិញទៅមករបស់ផ្ទៃប៉ះនៃអង្គធាតុ ២ ផ្សេងគ្នា។
ដោយសារតែ វាទាមទារឱ្យមានកំលាំងកកិតនេះហើយ ទើបបានជាការលើកឡើងថាខ្មោចអាចរំកិលទីតាំងរបស់វត្តុមួយបាន ត្រូវតែទទួលស្គាល់ថា ខ្មោចជាអង្គធាតុរឹង ឬ យ៉ាងហោចណាស់ក៏វាត្រូវតែបង្កឡើងដោយអាតូមនៃរូបធាតុ ហើយស្ថិតនៅក្នុងផាស(Phase)ណាមួយដែរ ដូចជា រឺង រាវ រឺ ឧស្ម៍ន ….ដែលប្រហែលជាមិនស្ថិតក្នុងទំរង់ជាផ្លាស្មា្ ទេ ។ និងបើនេះជាករណីមួយនោះ ខ្មោចពិតជាមិនអាចគេមើលមិនឃើញទេ លើកលែងតែវាកើតឡើងនៅក្នុងទំរង់សីតុណ្ហភាពពិសេសមួយ ។ នេះបានន័យថា ទោះបីរូបធាតុបង្កខ្មោចជាអ្វីក៏ដោយ ក៏វាត្រូវតែមានសីតុណ្ហភាពនៃចំនុចរំពុះ និង ចំនុចរលាយ ដែរ ដែលអាចឱ្យវាផ្លាស់ប្តូរផាសនៃរូបធាតុ តាមរយះ ការធ្វើរំពុះ រំលាយ រំហើយ រឺ កំនក ។ ល។ នោះមធ្យោបាយដែលអាចធ្វើឱ្យយើងអាចមើលខ្មោចឃើញបាន គឺមានតែការផ្លាស់ប្ដូរ ផាស របស់វាពីឧស្ម៍នទៅរឹង តាមរយះការបញ្ចុះសីតុណ្ហភាព ក្រោមចំនុះរលាយ ដើម្បីឱ្យរូបធាតុរបស់វាប្រែក្លាយជារឹង។ ដូចនេះ តាមចំនេះដឹងដែលយើងបានពីរូបធាតុទាំងអស់នេះ អាចឱ្យយើងយល់ច្បាស់ថា ប្រសិនបើយើងដុតរាងកាយរបស់មនុស្សទាំងមូលនោះ ដើម្បីឱ្យដល់ចំនុះរលាយរបស់វានោះ យើងដឹងច្បាស់ណាស់ថាយើងនិងទទួលបានអ្វី។
ដូចនេះការដែលនិយាយថាខ្មោចមិនមែនជាវត្ថុរូបី រឺក៏ថាជាវត្ថុអរូបីពិតជាផ្ទុយទាំងស្រុងទៅនិងចំនេះដឹងផ្នែកវិទ្យាសាស្រ្តរបស់យើង។ បើសិនជាមានមនុស្សម្នាក់អះអាងថាខ្មោចមិនកើតចេញពីរូបធាតុ ឬ អាតូមទេ គេប្រាកដជាបោះបង់ចោលនូវប្រូបាប៊ីលីតេនៃអត្ថិភាពរបស់វាហើយ។ អ្វីៗដែលយើងបានសិក្សាពីរូបធាតុ និងអាតូមពិតជាមិនគាំទ្រទ្រឹស្តីនេះទាល់តែសោះ ។ មានន័យថាដើម្បីឱ្យវាផ្ទៀងផ្ទាត់ទៅនឹងទ្រឹស្តីបស្យានុម័ត វាត្រូវតែកើតពីអ្វីមួយ។ និង ប្រសិនបើការលើកឡើងដោយគ្មានភស្តុតាងពីខ្មោចនេះ ពិតជាមានអ្វីមួយក្រៅពីរូបធាតុនិងថាមពលដែលយើងធ្លាប់ស្គាល់មែននោះ ដូច្នេះពួកវាមិនអាចស្ថិតនៅក្នុងពិភពនៃការពិតបានទេ។ពួកវាមិនអាចមានអន្តរកម្មជាមួយយើងក្នុងកំរិតណាមូយទេ ហើយត្រូវតែស្ថិតក្រៅដែនវិស័យនៃវិទ្យាសាស្រ្ត។ លទ្ធភាពដែលមនុស្សយើងអាចនិយាយបានក្នុងករណីនេះគឺថា ពួកវាអាចសន្ថិតតែក្នុងពិភពនៃក្តីសុបិន្តនិងជំនឿប៉ុណ្ណោះ ពីព្រោះតែពួកវាមិនអាចមើលឃើញបាន មិនអាចអង្កេតបានក្នុងកាលៈទេសៈណាទាំងអស់។ ហើយពួកវាមិនអាចមានទំនាក់ទំនងនិងយើង ឬក៏ មានអន្តរកម្មជាមួយវត្ថុដែលនៅក្បែរយើងដើម្បីបង្ហាញសញ្ញាណាមួយឱ្យយើងដឹងបានឡើយ ។ ដូចនេះមានខ្មោច ឬក៏អត់ខ្មោចមិនមានន័យអ្វីសំរាប់យើងនោះឡើយ។
អញ្ចឹងមនុស្សយើងត្រូវធ្វើអ្វីតទៀតទៅ ? មនុស្សយើងត្រូវត្រលប់ទៅសរសេរសៀវភៅវិទ្យាសាស្រ្ត រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា សារជាថ្មី ដើម្បីគាំទ្រការលើកឡើងទាំងងងឹតងងុលរបស់មនុស្សមួយចំនួនដែលមិនដែលបានធ្វើការបកស្រាយអ្វីមួយឱ្យមានលក្ខណៈវិទ្យាសាស្រ្តបន្តិចសោះនោះ ? ឬ ក៏ត្រូវទាត់ចោលការលើកឡើងដែលសំអាងតែលើការស្រមែស្រមៃ ដោយពឹងផ្អែកទៅលើការពិនិត្យអង្កេតរបស់មនុស្សរាប់ពាន់ឆ្នាំ រួមទាំងបណ្តុំឯកសារដែលមិនអាចប្រកែកបានរាប់រយឆ្នាំរបស់អ្នកវិទ្យាសាស្រ្ត? អ្នកប្រាប់ខ្ញុំទៅមើល!
ឥឡូវយើងនិយាយអំពី ក្រុមអ្នកប្រមាញ់ខ្មោចដែលធ្វើការបង្ហាញតាមកញ្ចក់ទូរទស្សន៏បរទេសវិញម្តង។ និយាយទៅដំបូង មនុស្សទាំងនោះគេថាខ្លួនគេមិនមែនជាអ្នកវិទ្យាសាស្រ្តទេ។ រួចគេនិយាយថាគេមានភស្តុតាងដែលអាចបង្ហាញថាក្នុងពិភពលោកនេះពិតមានខ្មោច។ ភស្តុតាងដែលបានលើកឡើងនោះទោះជាតាមទិសដៅណាក៏ដោយសុទ្ធតែមិនអាចទទួលយកបានទាំងអស់ ។ មើលទៅឧបករណ៏ដែលគេយកមកធ្វើការពិសោធន៏បង្ហាញ ដូចជា Geiger counters Infrared surface thermometers ។ល។ តើពួកគេកំពុងធ្វើការពិសោធន៏រកធាតុវិទ្យុសកម្ម ឬក៏ធាតុអ៊ុយរ៉ាញ៉ូម? រួចគេគ្រវី ឧបករណ៏ Infrared surface thermometers ជុំវិញហើយនិយាយថា” មើលន៎ សីតុណ្ហភាពចាប់ផ្តើមប្រែប្រួលបន្តិចម្តងហើយ” ។ អូព្រះជាម្ចាស់! លោកពិតជាអត់ដឹងថាឧបករណ៏នេះគេប្រើដើម្បីធ្វើអីទេមែនទេ? Infrared surface thermometers គេប្រើវាសំរាប់គ្រាន់តែវាស់សីតុណ្ហភាពរបស់មុខកាត់នៃអង្គធាតុរឹងប៉ុណ្ណោះ មិនមែនសំរាប់គ្រវីក្នុងបន្ទប់ដូចដំបងវេទមន្តនោះទេ ។
បញ្ហាសំខាន់នៅត្រង់ថាគេមិនធ្លាប់បានធ្វើការស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្តម្តងណាសោះឡើយ ។ ធាតុសំខាន់ទីមួយរបស់ការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនោះគឺការពិសោធន៏ផ្ទៀងផ្ទាត់ជាមួយនឹងទ្រឹស្តី ។ ឧទាហរណ៏ថាអ្នកជឿច្បាស់ថាមានខ្មោចនៅកន្លែងណាមួយច្បាស់។ មែនហើយ ឥឡូវអ្នកដឹងថាខ្មោចនោះកំពុងធ្វើអីឱ្យប្រាកដទេ? កំពុងរំកិលវត្ថុនៅក្នុងបន្ទប់មែនទេ? កំពុងតែធ្វើឱ្យមានបំរែបំរួលសីតុណ្ហភាពក្នុងបន្ទប់មែនទេ? ឥឡូវចូរកែឆ្នៃបង្កើតជាការពិសោធន៏ដែលអាចបង្ហាញថាការលើកឡើងរបស់អ្នកនេះពិតជាត្រឹមត្រូវមែន ។ នោះជាវិធីសាស្រ្តដែលអ្នកវិទ្យាសាស្រ្តយកមកប្រើការ ។ អ្នកមិនអាចចាប់ផ្តើមដោយធ្វើការសន្និដ្ធាន រួចត្រលប់ទៅរកសម្មតិកម្មដែលគាំទ្រដល់សេចក្តី់សន្និដ្ធាន រួចទាត់ចោលរាល់ការអះអាងដែលមិនគាំទ្រការសន្និដ្ធាននោះទេ ។ វាដូចជាទៅនឹង ទ្រឹស្តីនៃការបង្កើតលោកអញ្ចឹង ។ ពួកគេចង់បង្ហាញថាព្រះជាអ្នកបង្កើតលោកសុន្និវាសនេះឡើង រួចគេខិតខំបង្កើតហេតុផលឡើង ។ ពេលដែលគេឃើញថា ជីវវិទ្យា និង សេនេទិច អាចបកស្រាយពីការកកើតនៃមនុស្ស បូ្រតេអ៊ីន និងជីវិតគ្រប់ប្រភេទ ពួកគេមិនដែលទទួលស្គាល់ការពិតអស់ទាំងនេះទេ ពីព្រោះពួកគេគិតថាវាមិនមែនជាការពិត ។ ទាំងអស់នេះ ព្រោះតែគេចង់បង្ហាញថាព្រះជាអ្នកបង្កើតលោក ។
សំរាប់រឿងនេះ គោលការណ៏វិទ្យាសាស្រ្ត មិនចាត់ទុកថាប្រើការបានសំរាប់ពួកអ្នកប្រមាញ់ខ្មោចទេ ។ មនុស្សអស់ទាំងនេះយកឧបករណ៏ស្រូបដែនអេឡិចត្រូម៉ាញេទិច ដែលមិនមែនបង្កើតឡើងសំរាប់ចាប់ខ្មោចទាល់តែសោះ ទៅដើររកវត្ថុដែលគេមិនអាចពន្យល់បាន។ ហេតុអី? តើវាអាចទៅរួចដែររឺទេ ?
បន្ទាប់មកទៀតមានក្រុមមនុស្សដែលអះអាងថាគេមានបទពិសោធន៏ជាក់ស្តែងដែលបញ្ជាក់ថាលោកីនេះពិតជាមានខ្មោចមែន គេថា គេបានជួបខ្មោចយ៉ាងពិតប្រាកដក្នុងជីវិតរស់នៅរបស់គេ ដូចជាថាមានខ្មោចលងពួកគេ រួមទាំងអារម្មណ៏រវេរវាយ និង ការដែលដេកមានខ្មោចសង្កត់ ។ល។ បទពិសោធន៏ទាំងនេះវាពិតជារស់រវើកខ្លាំងណាស់សំរាប់អ្នកដែលធ្លាប់ឆ្លងកាត់រឿងអស់ទាំងនេះ
ជាទូទៅ អ្វីដែលកើតឡើង គឺនៅពេលដែលមនុស្សគេងលង់លក់បាត់ទៅ រួចមានខណៈចិត្តមួយដែលចូលមកសន្ធិតក្នុងរាងកាយរបស់មនុស្សយើងពេលដែលយើងកំពុងស្ថិតក្នុងដំនាក់កាលទី៥ នៃវដ្តនៃការគេងរបស់យើង ដែលការពារមិនឱ្យយើងមានចលនាតាមសុបិន្តរបស់យើង ។ រឿងដែលគួរឱ្យខ្លាចនោះគឺកើតឡើងនៅពេលដែលយើងភ្ងាក់ឡើងតែខណះចិត្តនៅតែបញ្ជាលើរាងកាយរបស់យើងទៀត ។ វាធ្វើឱ្យយើងមិនអាចកំរើកបាន ហើយពិបាកដកដង្ហើមនិងនៅតែបន្តការសុបិន្តរបស់គេនោះទៀត ។ វាជាសុបិន្តដែលបន្តកើតក្នុងពេលដែលយើងដឹងខ្លួន ហើយមនុស្សដែលឆ្លងកាត់សុបិន្តនេះប្រកដជាជឿជាក់ថាអ្វីដែលបានកើតឡើងគឺជាការពិត ។
សរុបសេចក្តីមកគោលការណ៏ចំបងដែលខ្ញុំចង់និយាយទាំងអំបាលម៉ាននេះគឺថា មុននឹងយើងធ្វើការសន្និដ្ធានជឿទៅលើអភូតហេតុអរូបីជំនឿគួរតែយើងសាកល្បងគិតឬ ពិសោធន៏ខ្លះៗ ដើម្បីរកឱ្យឃើញនូវដើមហេតុដំបូងបង្អស់ដែលធ្វើឱ្យកើតមានអ្វីដែលយើងជឿថាជាសកម្មភាពរបស់ខ្មោច។
ដូច្នេះ យកល្អគួរតែខិតខំអានសៀវភៅឱ្យបានច្រើន បូកផ្សំទាំងការធ្វើស្រាវជ្រាវបន្ថែមទៀត ។
first of all, welcome back to ya blog…
actually, i dont believe in ghost, but i dont say that there is no ghost in the world. what the scientists cannot explain or confirm that it’s false, it doesnt mean 100% true. sometimes dont base totally on science. Cambodian ppl said that អាគម ផ្សំអាយុស ( maybe spelling-mistake)
But, what i want to say here is that ghost is not scary, but human…
Pichleap
ខែមករា 10, 2010 ម៉ោង 12:53 ព្រឹក
oh forget to see the author …
that’s it, i see
Pichleap
ខែមករា 10, 2010 ម៉ោង 3:21 ព្រឹក
អរគុណពេជ្រលាភ ដែលបានធ្វើវិចារណ៏លើអត្ថបទនេះ។ គោលដៅរបស់ខ្ញុំមិនបានបដិសេធការលើកឡើងរបស់គេទាំងស្រុងទេ។តើខ្ញុំគ្រាន់តែចង់បកស្រាយបន្តិចបន្តួចពីការលើកឡើងដែលមិនសមហេតុប៉ុណ្ណោះ។ ដូចខ្ញុំនិយាយអញ្ចឹង ការស្រាវជ្រាវ និង ស្វែងយល់បន្ថែមជាមធ្យោបាយដ៏ល្អបំផុត។
nyvanneth
ខែមករា 10, 2010 ម៉ោង 9:53 ព្រឹក
ya topic makes me vil muk
Pichleap
ខែមករា 10, 2010 ម៉ោង 8:09 ល្ងាច
យើងពិបាកបដិសេធថាវត្ថុអ្វីមួយដែលគេនិយាយមានរឺគ្មានណាស់ ព្រោះបើគ្មាននៅត្រង់កន្លែងមួយ ប្រហែលមាននៅកន្លែងផ្សេង។
តែខ្ញុំជឿថារឿងខ្មោចដែលគេនិទានឡើងច្រើនតែជារឿងមិនពិត ដែលមកពីការឆាប់សន្និដ្ឋានពេក។
វិចិត្រ
ខែមករា 11, 2010 ម៉ោង 6:13 ព្រឹក
ការប្រើប្រាស់ទ្រឹស្តីបទរបស់រូបវិទ្យានានាទៅលើ Paranormal Phenomena រហូតមកដល់ពេល មិនមានការបកស្រាយអោយជាក់
លាក់នៅឡើយទេ….. វាហាក់ដូចជាការប្រើប្រាស់ទ្រឹស្តីបទរូបធាតុ ធម្មតា
នៅក្នុង Cosmology អញ្ចឹងដែរ…. ការប្រើប្រាស់ឧបករណ៏ Infrared surface thermometers ដើម្បីស្វែងរកខ្មោច គឺគេគ្រាន់តែអនុវត្តជា
សណ្តោះអាសន្នទៅលើទ្រឹស្តីរូបវិទ្យាមួយចំនួនតែប៉ុនោះ ប៉ុន្តែគេក៏មិន
យកជាការប៉ុន្មានដែរ….ដរាបណាទ្រឹស្តីបទណាមួយមិនទាន់អាចបក
សា្រយបាន នោះបំនកស្រាយតាមទ្រឹស្តីរូបធាតុ នៅតែអាចបញ្ជាក់
បានថានៅក្នុង លោកនេះគ្មានខ្មោចទេ តែគេមិនអាចកាត់ផ្តាច់ខ្លួនចេញ
ពីជំនឿបានទេ ដូចបានបកស្រាយដោយកញ្ញាម្នាក់ឈ្មោះពេជ្រអញ្ចឹងដែរ
…ដរាបណាមិនមានការបំនកស្រាយអោយបានជាក់លាក់ បញ្ហា Paranormal Phenomena remains as the world’s greatest unsolved problem!
Rhino
ខែមករា 11, 2010 ម៉ោង 2:16 ល្ងាច
ការប្រើប្រាស់ទ្រឹស្តីបទរបស់រូបវិទ្យានានាទៅលើ Paranormal Phenomena រហូតមកដល់ពេល មិនមានការបកស្រាយអោយជាក់
លាក់នៅឡើយទេ….. វាហាក់ដូចជាការប្រើប្រាស់ទ្រឹស្តីបទរូបធាតុ ធម្មតា
នៅក្នុង Cosmology អញ្ចឹងដែរ…. ការប្រើប្រាស់ឧបករណ៏ Infrared surface thermometers ដើម្បីស្វែងរកខ្មោច គឺគេគ្រាន់តែអនុវត្តជា
សណ្តោះអាសន្នទៅលើទ្រឹស្តីរូបវិទ្យាមួយចំនួនតែប៉ុនោះ ប៉ុន្តែគេក៏មិន
យកជាការប៉ុន្មានដែរ….ដរាបណាទ្រឹស្តីបទណាមួយមិនទាន់អាចបក
សា្រយបាន នោះបំនកស្រាយតាមទ្រឹស្តីរូបធាតុ នៅតែអាចបញ្ជាក់
បានថានៅក្នុង លោកនេះគ្មានខ្មោចទេ តែគេមិនអាចកាត់ផ្តាច់ខ្លួនចេញ
ពីជំនឿបានទេ ដូចបានបកស្រាយដោយកញ្ញាម្នាក់ឈ្មោះពេជ្រអញ្ចឹងដែរ
…ដរាបណាមិនមានការបំនកស្រាយអោយបានជាក់លាក់ បញ្ហា Paranormal Phenomena remains as the world’s greatest unsolved problem!
រមាស
ខែមករា 11, 2010 ម៉ោង 2:20 ល្ងាច
បើនិយាយទៅគេថាខ្ញុំសម្រែមិនខាន ក្នុងនាមជាអ្នកដែលចូលចិត្តវិទ្យាសាស្រ្តម្នាក់ បែរជាជឿលើរឿងខ្មោចទៅវិញ។
ខ្ញុំអាចឆ្លើយបានថា ពិតជាមានខ្មោចមែន ព្រោះខ្មោចជាវិញាណ្ណ (របស់)ដែលមិនអាចមើលឃើញនៅពេលថ្ងៃបានទេ រលកសញ្ញានៃដែនទំនាញរបស់ខ្មោចគឺវាខ្សោយណាស់។ ខ្ញុំមិនដឹងពន្យល់ប្រាប់យ៉ាងម៉េចទេ តែក្នុងលោកពិតជាមានខ្មោចមែន ព្រោះ My daddy saw it by his own eyes.
កុមារកាមទេព
ខែមករា 12, 2010 ម៉ោង 9:45 ព្រឹក
តើឃ្លាថា”រលកសញ្ញានៃដែនទំនាយរបស់ខ្មោចគឺខ្សោយណាស់”មានន័យដូចម្តេចទៅ? ដល់សម័យមីក្រូតេឡេទស្សន៏ទៅហើយ មិត្តល្មមឈប់ប្រើពាក្យនេះទៀតទៅ។ ខ្ញុំចង់និយាយថា រលកសញ្ញាអ្វីក៏ដោយវាសុទ្ធតែមានទំរង់ថាមពលរបស់វា ដែលទំរង់ថាមពលនោះ មិនអាចខ្សោយជាងឬតូចជាងថាមពលអាតូមិចទេ .។ ហើយរឿងដែលមិត្តជឿលោកប៉ារបស់មិត្តបានជួបខ្មោចនោះ ជាសិទ្ធរបស់មិត្តទេ ។ ចុះ ឥឡូវបើខ្ញុំនិយាយថាខ្ញុំចេះបំបាំងកាយ តើមិត្តជឿឬទេ???
ពាក្យថាជឿរឺមិនជឿរឿងមួយ មិនមែនពិបាកនិយាយទេ អ្វីដែលពិបាកគឺការបង្ហាញឱ្យវាមានលក្ខណះផ្ទៀងផ្ទាត់តាមទ្រីស្តីដែលយើងធ្លាប់បានរៀន.។
ដូចខ្ញុំនិយាយអញ្ចឹង ការខិតខំអានរឺស្វែងយល់បន្ថែមគឺជាការល្អ.។
nyvanneth
ខែមករា 12, 2010 ម៉ោង 10:21 ល្ងាច
ចាំតែទ្រឹស្តី រួចអត់ដែលអនុវត្តអីសោះហ្មងហ្អេ?
រួចចុះដែលវាស់ថាឃើញខ្មោចឬមិនឃើញខ្មោចអត់ហ្នឹង?
ឆ្ពោះទៅអនាគត មានគិតពីអតីតកាល និងបច្ចុប្បន្នដែររឺអត់ហ្នឹង?
ដឹងថាពូឯងពូកែហើយទៅ៎ គ្មាននរណាប្រៀបបានទេ!!!!
ប្លកនេះគេសួរម៉ោចឹង ខ្ញុំឆ្លើយតាមតែខ្ញុំយល់ឃើញទេ
បើពូចេះបំបាំងកាយជារឿងពូតើ មានទាក់ទងអីនឹងខ្ញុំដែរទៅ!!!!
ពេលដែលខ្ញុំឃើញខ្មោចចាំខ្ញុំយក Camera ទៅថតទុក៤ ដប់ប៉ុស្តិ។
អត់មានខ្មោច រួចមានព្រះយ៉េស៊ូ មកពីណា មានព្រះផ្សេងគេគោរពបូជាមកពីណា ចឹងវាមិនប្រេតហើយទេអី?
ខ្ញុំដូចជាអត់យល់សោះរឿងខ្មោចអារឿងអីនេះ !!!!
កុមារកាមទេព
ខែមករា 13, 2010 ម៉ោង 10:05 ព្រឹក
នៅជាការលឺគេនិយាយ, ញ៉ុមនឹងមិនជឿលើរឿងណាមួយដែលញ៉ុមមិនទាន់បានជួបផ្ទាល់ភ្នែកឡើយ! ញ៉ុមមិនមែនជាអ្នកវិទ្យាសាស្រ្ត, តែញ៉ុមក៏មិនមែនជាអ្នកជឿលើរឿងនេះដែរ ។ ដូច្នេះ សូមមិននិយាយថា មាន រឺ គ្មាន!
ក្មេងស្រែ
ខែមករា 12, 2010 ម៉ោង 4:52 ល្ងាច
“គេមិនអាចបង្ហាញថាលោកនេះគ្មានខ្មោចនោះទេ”
តែ
“គេក៏មិនអាចបង្ហាញថាលោកនេះមានខ្មោចដែរ”
វិចិត្រ
ខែមករា 13, 2010 ម៉ោង 12:35 ព្រឹក
ខ្ញុំនៅចាំសម្ដីរបស់លោក អាញស្តាញ ម្ចាស់រូបមន្តខាងលើ ដែលអត្ថន័យសម្ដីរបស់លោកគឺ មនុស្សដឹងមិនទាន់អស់នូវអ្វីដែលធម្មជាតិបានបង្ហាញផង ។ ចុះទម្រាំតែអ្វីដែលធម្មជាតិលាក់ទៀតនោះ ។ លោកជាអ្នកវិទ្យាសាស្ត្រដ៏ល្បីមួយរូប តែលោកក៏ជឿលើអបិយជំនឿដែរ ។
និយាយដូចលោកគ្រូ វិចិត្រ ក៏បាន ព្រោះក្រុមអ្នកមិនជឿខ្មោចក៏មិនអាចរកភ័ស្តុតាងបញ្ជាក់អវត្តមានរបស់ខ្មោច ឯអ្នកដែលជឿខ្មោចក៏រកមិនទាន់បាននូវភ័ស្តុតាងបញ្ជាក់ពីវត្តមានរបស់ខ្មោចដែរ ។
កុំបាច់និយាយដល់លំហសកលធំល្វឹងល្វើយ ត្រឹមតែភពផែនដីយើងរស់នៅសព្វថ្ងៃហ្នឹង មានអាថ៌កំបាំងច្រើនណាស់ ។
សេរីបណ្ឌិត
ខែមករា 13, 2010 ម៉ោង 9:26 ល្ងាច
ចឹងបានថាហ្នឹងណា៎ បងបណ្ឌិតច្បាប់។ ពេលខ្ញុំឃើញខ្មោច ចាំខ្ញុំថតទុកក្នុង កាមេរា ដើម្បីកុំឲ្យសង្ស័យទៀត ព្រោះខ្មោចមិនដឹងរូបរាងយ៉ាងម៉េច ផងនោះ លឺសូរតែ ខ្មោចងាប់ (សាកសព) ហ្នឹងឯង ខ្ញុំខ្លាចតែខ្មោចងាប់ ដែលខ្ទេចខ្ទីគ្រឿងក្នុង រលេះរលួយមុខ បាក់ដៃបាក់ជើង មើលទៅគួរឲ្យ ខ្ពើមណាស់បង។ ចំនែក ខ្មោចដែលគេថាតៗគ្នានោះ ខ្ញុំអត់ដែលឃើញអីម៉ាតិចសោះ។
ព្រលឹងខ្មោច ខុសពីខ្មោចងាប់ណាបង!!!!
កុមារកាមទេព
ខែមករា 14, 2010 ម៉ោង 12:46 ល្ងាច